Home ពត៌មាន បុរសដែលរងគ្រោះក្នុងហេតុការណ៏ ផ្ទុះហ្គាសរថយន្ត បានស្លាប់ហើយ!!

បុរសដែលរងគ្រោះក្នុងហេតុការណ៏ ផ្ទុះហ្គាសរថយន្ត បានស្លាប់ហើយ!!

1009
0

កណ្តាល​៖ នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោយ​ករណី​បុរស​ម្នាក់​ត្រូវ​បាន​ភ្លើង​ឆេះ ពេញ​ខ្លួន​កាលពី​ម្សិលមិញ ដោយសារ​តែ​ផ្ទុះ​ធុង​ហ្គា​ស​ក្នុង​រថយន្ត Lexus GS470 ។ ពេល​នេះ ជន​រង​គ្រោះ​ខាងលើ ដែល​មានឈ្មោះ​ថា ង​ន គ​ន្ធា ភេទ​ប្រុស ជា​មន្ត្រី​កង​រាជ​អា​រុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ឋាន​នន្តរ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ បាន​ស្លាប់​ហើយ ក្រោយ​រង​របួស​ធ្ងន់ធ្ងរ ពេក​។

គួរ​បញ្ជាក់​ថា​ករណី​ផ្ទុះ​ធុង​ហ្គា​ស​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LEXUS GS470 ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-8062 បណ្តាល​អោយ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត បាន​រង​របួស​រលាក​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង ចេញ​មក​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស​រថយន្ត​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្លូវ​មុខ​ផ្សារ​តា​ខ្មៅ​(​ចាស់​) មាត់​ស្ទឹង​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នៅ​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ តាម​មាត់​ស្ទឹង​តា​ខ្មៅ​សុខ​ៗ​ស្រាប់តែ​ផ្ទុះ​ធុង​ហ្គា​ស​រថយន្ត​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង ហើយ​ការ​ផ្ទុះ​ធុង​ហ្គា​ស​បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើប​ឡិច​ស៊ី​ស​នេះ បណ្តាល​អោយ​ឆេះ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​កណ្តាល 2B-1385 និង​ម៉ូតូ​ស្គុ​ប​ពី​១​គ្រឿង ព្រមទាំង​ឆេះ​រាលដាល​ដល់​ផ្ទះ​លក់​សម្ភារ​ក្មេង​លេង (​គ្រឿង​ជ័រ​) មួយ​កន្លែង​ទៀត ។

ប្រភព​ដដែល​អោយ​ដឹង​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ង​ន គ​ន្ធា ភេទ​ប្រុស ជា​មន្ត្រី​កង​រាជ​អា​រុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ឋាន​នន្តរ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​GX470 របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ និង​អ្នក​របួល​ស្រាល​២​ទៅ​៣​នាក់​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ បាន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ។

សមត្ថកិច្ច បញ្ជាក់​ថា មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​ផ្ទុះ​ហា្គ​ស់​រថយន្ត​ឡិច​ស៊ី​ស LEXUS GS470 ។ ហើយ​ករណី​ឆេះ​រថយន្ត​នេះ បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​តែ​០១​គ្រឿង ស្មើនឹង​៧​ម៉ែត្រគូប ។

ជា​ការ​កត់សម្គាល់ ជា​រើ​យ​ៗ គេ​តែងតែ​ឃើញ​មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​ទាំងនេះ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​រង​របួសធ្ងន់​-​ស្រាល រហូត​ដល់​ពេល​ខ្លះ មាន​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ថែម​ទៀត ផង គឺ​បណ្តាល​មក​ពី​កែ​ច្នៃ រថយន្ត​ពី​ប្រើ​សាំង ឫ​ម៉ា​ស៊ូ​ត មក​ប្រើ​ហ្គា​ស​វិញ ដែល​ជា​មូលហេតុ​ចម្បង នៃ​ផ្ទុះ​ឆេះ ដោយ​ច្នៃ​ខុស​បច្ចេកទេស​ដើម ៕