Home ពត៌មាន ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន​៖ អោយ​តែ​មាន​ពាក្យបណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ តាម​វិន័យ​នគរបាល ឫ​ក៏​តាម​វិធានការ​ច្បាប់​បើ​មាន​ពិតប្រាកដ​អ​ញ្ចឹ​ង​មែន (​មាន​វី​ដេ​អូ​)

ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន​៖ អោយ​តែ​មាន​ពាក្យបណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ តាម​វិន័យ​នគរបាល ឫ​ក៏​តាម​វិធានការ​ច្បាប់​បើ​មាន​ពិតប្រាកដ​អ​ញ្ចឹ​ង​មែន (​មាន​វី​ដេ​អូ​)

292
0

ភ្នំពេញ​៖ ក្រោយ​មានការ​ចែកចាយ​នៅ​វី​ដេ​អូ ដែល​បង្ហាញ​អំពី​អំពើ​ហិង្សា​កើតឡើង​នៅ​យប់ ម៉ោង​ប្រមាណ ៨ ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ​។ ដោយ​ក្នុង​នោះ​ជន​រង​គ្រោះ​ឈ្មោះ ឃឹម ខុ​ម បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​កាន់​ក្រុម​មន្ត្រី​ប៉ូ​លី​ស មួយ​ក្រុម​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ខ្លួន ក្នុង​នោះ​មាន ឈ្មោះ​ថា លោក​វរសេនីយ៍ទោ នាក់ ណា​រ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ​, លោក​វរសេនីយ៍ត្រី ជុំ រ​ដ្ឋា អធិការរង​ទទួល​ការងារ​សណ្តាប់ធ្នាប់​, លោក​អនុសេនីយ៍ទោ ម៉េ​ត រតនា មន្ត្រី​នគរបាល​ចរាចរណ៍ នឹង​ប៉ូ​លី​ស​មួយ​ចំនួន​ទៀត​។

ចំពោះ​ករណី​មួយ​នេះ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល ជាតិ​បាន​មាន​ប្រសាសន៍​ថា “​អោយ​តែ​មាន​ពាក្យបណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ តាម​វិន័យ​នគរបាល ឫ​ក៏​តាម​វិធានការ​ច្បាប់​បើ​មាន​ពិតប្រាកដ​អ​ញ្ចឹ​ង​មែន​”៕

https://www.facebook.com/emergencysocailnews/videos/1264279563747567/