បន្ទាយមានជ័យ៖ នៅម៉ោងប្រមាណ ៦:៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មាន ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បានកើតឡើងនៅចំនុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ស្ថិតក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងហេតុការណ៍បានធ្វើអោយមនុស្សស្រី ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំពោះមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ដល់រន្ធត់នេះ នៅមិនទាន់ដឹងនៅឡើយទេ៕





ប្រភព៖ អ្នកប្រម៉ាញ់ព័ត៌មាន