ហ្វេសប៊ុក៖ នេះបើតាមប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mano Roth បានបង្ហោះ នៅរូបប៉ុន្មានសន្លឹកជាមួយនឹងសារខ្លីមួយថា “មនុស្សដល់ចឹងពេកទៅដឹងនិយាយថាមេចទេ! 😠😡ខួរមនុស្សរឺខួរស្អីនឹងមិនចេះមើលគេឯងចឹង 😒☹️share ឲ្យ អ្នកផ្សេងមើលផងកុំឲ្យធ្វើគំរូអាក្រក់ដូចគាត់នឹងទៀត😬”។
រូបភាពនោះបានបង្ហាញអំពីសកម្មភាពបើករថយន្តរបស់ម្ចាស់រថយន្តដែលមានស្លាក់លេខ 2AW-1396 ដែលបានបើកនៅលើស្ពានជ្រោយចង្វារ លើផ្លូវរបស់ម៉ូតូ ខណៈរថយន្តជាច្រើនទៀត កំពង់ឈប់ចាប់នៅគន្លងផ្លូវរថយន្ត៕


