ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា អោយដឹងថា លោកនាយករដ្ឋមន្ត្រីវៀតណាមបាន ទំនាក់ទំនង់តាមទូរសព្ទទៅកាន់សម្តេច ដើម្បីធ្វើការជូនពរដល់ព្រះមហាក្សត្រ ក៏ដូចជា រាជរដ្ឋាភិបាល នឹងប្រជាជនកម្ពុជាក្នុងឪកាសឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្នុងនោះសម្តេចបានបញ្ជាក់ទៀតថា នាយករដ្ឋមន្ត្រីវៀតណាម បានសម្រេចផ្តល់ថាមពល អគ្គិសនីចំនួន ២០០ ទៅ ២៥០មេហ្គាវ៉ាត់ បន្ថែមទៀតដល់កម្ពុជា។ ខណៈពេលដែលប្រទេស កម្ពុជាកំពុងមានការខ្វះខាតអគ្គិសនីប្រមាណ ៥០មេហ្គាវ៉ាត់នា ដោយសារតែបញ្ហារដូវក្តៅ មានការអុសបន្លាយយូរ ជាពិសេសការខ្វះខាតទឹកនៅតាមវ៉ារីអគ្គិសនី ដែលមិនអាច ផលិតអគ្គិសនីតាមតម្រូវការបាន៕