កំពង់ធំ៖ មានហេតុការណ៍ភ្លៀងកក់ខែមួយមេខ្យល់កន្ត្រាក់រលំផ្ទះអស់៤ខ្នងថ្ងៃសុក្រ០៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩
វេលាម៉ោង១៦:៣០នាទី មានករណីខ្យល់កន្ត្រាក់០១លើកបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង។
ស្ថិតនៅឃុំមានជ័យ ស្រុកសណ្តាន់
១.ម្ចាស់ផ្ទះឈ្មោះ បីុ ភាព ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិថ្មី ឃុំមានជ័យ ផ្ទះទំហំ៨.៥០មx៦ម ធ្វើអំពីឈើ ជញ្ជាំងក្តា ប្រក់ក្បឿង
-ខូចខាត:រលំទាំងស្រុង និងម៉ូតូម៉ាកវ៉េវមួយគ្រឿង។
២.ម្ចាស់តូបឈ្មោះ ជួន អៃ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ តូបទំហំ៥មx៦ម ប្រក់ស័ង្កសី
-ខូចខាត:ដួលទ្រេតនិងទ្រព្យសម្បត្តិមួយចំនួនទៀត។
៣.ម្ចាស់តូបឈ្មោះ សែម សឹុម ភេទស្រី អាយុ៦៤ឆ្នាំ តូបទំហំ៥មx៣ម ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី
-ខូចខាត:ដួលទ្រេត។
៤.ម្ចាស់ផ្ទះឈ្មោះ សាយ កេន ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិថ្មី ឃុំមានជ័យ ផ្ទះទំហំ៧.៥០មx៦ម ប្រក់សីុបប្រូសីុម៉ង់ ជញ្ជាំងស័ង្កសី
-ខូចខាត:របើកដំបូល។
ករណីខាងលើមិនបង្ករឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕






