ហ្វេសប៊ុក៖ បញ្ហាគន្លងផ្លូវនៅលើស្ពានជ្រោយចង្វារទី១ នៅតែជាកង្វល់ ក្រោយពេលជួសជុលរួច ហើយបានបង្កអោយមានដួលម៉ូតូយ៉ាងច្រើន ព្រោះតែអ្នកបើកបរ ម៉ូតូមិនគោរពគន្លងផ្លូវរបស់ខ្លួន ហើយណាមួយគន្លងផ្លូវម៉ូតូមានទួលខ្ពស់ផងនោះ។ កត្តានេះបានធ្វើអោយខាងសាលារាជធានីភ្នំពេញ សម្រេចដាក់បង្គោលជ័រនៅស្ពានជ្រោយ ចង្វារទី១ ដើម្បីបញ្ជាក់ពីគន្លង។ ប៉ុន្តែមិនបានមួយថ្ងៃផង ក៏ត្រូវបុកបាក់អស់មួយចំនួន ផងនោះ។
ស្រាប់តែពេលនេះខណៈពេលដែលគណនី Nay Moran កំពុងថតវីដេអូ បានថតជាប់នៅសកម្ម ភាពរបស់រ៉ឺមកម៉ូតូ បានបើកបុកបង្គោលជ័រ តែម្តង៕