Home ពត៌មាន ឧត្តមសេនីយ៍ឯក ស ថេ​ត ចុះ​សួរសុខទុក្ខ​មន្ត្រី​នគរបាល​ចរាចរណ៍​ដោយ​ផ្ទាល់ ដែល​កំពុង​ជួយ​សម្រួល ចរាចរណ៍​ដល់​ប្រជា​ពល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ

ឧត្តមសេនីយ៍ឯក ស ថេ​ត ចុះ​សួរសុខទុក្ខ​មន្ត្រី​នគរបាល​ចរាចរណ៍​ដោយ​ផ្ទាល់ ដែល​កំពុង​ជួយ​សម្រួល ចរាចរណ៍​ដល់​ប្រជា​ពល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ

312
0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ ខណៈ​ពេល​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ មួយ ចំនួន​បាន​សម្រាក់​ពី​ការងារ ហើយ​រៀបចំ​ខ្លួន​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ក្នុង​ការ​ជួបជុំ ក្រុម​គ្រួសារ​នា​ឪ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​។ ក្នុង​នោះ​មន្ត្រី​នគរបាល​ចរាចរណ៍ បាន​កំពុង​តែ​នៅ​តាម​បណ្តាល​គោលដៅ​របស់​ខ្លួន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ របស់ ប្រជាពលរដ្ឋ​។

ដោយ​ឃើញ​មូលហេតុ​នេះ ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការរាជធានី បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដោយ​ផ្ទាល់ និង​បាន​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​កងកម្លាំង​ទាំងអស់​ផង​ដែរ​៕