Home ពត៌មាន រថ​យន្ត​បា​ឡែ​ន បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក បណ្តាល​អោយ​មនុស្ស ៣​នាក់​ស្លាប់​នៅ​កន្លែង​ភ្លាម

រថ​យន្ត​បា​ឡែ​ន បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក បណ្តាល​អោយ​មនុស្ស ៣​នាក់​ស្លាប់​នៅ​កន្លែង​ភ្លាម

432
0

ត្បូងឃ្មុំ​៖ មនុស្ស​៣​នាក់ បាន​ស្លាប់​ភ្នា​ម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បា​ឡែ​ន បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​។ ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​២​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៧ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤៨-១៤៩ ស្ថិត​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ាក​កា​មា​រី​បា​ឡែ​ន គ្មាន​ស្លាក​លេខ ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​ឈ្មោះ សៅ សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រួម​ដំណើរ​លើ​រថយន្ត​ចំនួន​០៣​នាក់ ទី​១.​ឈ្មោះ កាន់ សា​វី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ទី​២.​ឈ្មោះ លី ផល្លា​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិ​ព្រែក​ស្តី ស្រុក​កោះធំ​ខេត្តកណ្តាល​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និង​ទី​៣.​ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អូ​តា​គាំ​១ សង្កាត់​ទួល​តា​អែក ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​(​របួសធ្ងន់​) ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ​(​ក្រោយ​កើតហេតុ​គេចខ្លួន​) ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត រថយន្ត​បា​ឡែ​ន បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ពីក្រោយ​។

សម្ភារៈ​ការ​ខូចខាត​ខូច​រថយន្ត​បា​ឡែ​ន កម្រិត​ធ្ងន់ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ កម្រិត​ស្រាល​។ ក្រោយ​កើតហេតុ​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​វាស់វែង​យក​មក​រក្សា​ទុក​នៅ​នៅ​អធិការ​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕