តាកែវ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានហេតុការណ៍ភ្លើងឆេះផ្ទះមួយបានកើតឡើង នៅភូមិខ្នាចខាងជេីង ឃុំបឹងត្រាញខាងជេីង ស្រុកសំរោង ខេត្តតាកែវ។ ដោយជនសង្ស័យ ជាកូនប្រុសរបស់ជនរងគ្រោះ ដែលទើបចេញពីគុកបានប៉ុន្មានខែ ហើយមូលហេតុដែល ធ្វើអោយកូនប្រុសអប្រិយមួយនេះដុតផ្ទះ ដោយសារតែខឹងនឹងម្តាយរបស់ខ្លួន មិនព្រមចូលស្តីដណ្តឹងប្រពន្ធអោយ។ ជាពិសេស ជនសង្ស័យខាងលើ ក៏បានវាយឪពុកម្តាយរបស់ខ្លួនស្ទើរតែរាល់ថ្ងៃផងដែរ។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ ក្រោយបង្កហេតុ។ ជនសង្ស័យមាន ឈ្មោះ ផល ប៊ុនថេត ភេទប្រុស អាយុ ២០ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ ថុល វ៉ិច៕






