Home ពត៌មាន បើកបរ​នៅ​ខ្មែរ​មិន​គោរព​ច្បាប់​មិន​ទាន់​អស់ចិត្ត​!! បើក​ចូល​ដល់​ប្រទេស​ថៃ​ហើយ​នៅ​ចោល​ច​រឹក​មិន​គោរព​ច្បាប់​ទៀត

បើកបរ​នៅ​ខ្មែរ​មិន​គោរព​ច្បាប់​មិន​ទាន់​អស់ចិត្ត​!! បើក​ចូល​ដល់​ប្រទេស​ថៃ​ហើយ​នៅ​ចោល​ច​រឹក​មិន​គោរព​ច្បាប់​ទៀត

1555
0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​តាម​រូបភាព​មួយ​សន្លឹក​ត្រូវ​បាន​ចែកចាយ​បន្ត​គ្នា​នៅ​ក្នុង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បញ្ជាក់​អំពី​ចរាចរណ៍​យ៉ាង​ណែន​នៅ​ក្នុង​ផ្លូវ​មួយ របស់​ប្រទេស​ថៃ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​នោះ គឺ​ក្នុង​រូបថត​នោះ​មាន រថយន្ត​មួយ​គ្រឿង ដែល​កំពុង​បើក​ចែង ដោយ​មិនដឹង​គន្លង​ផ្លូវ​របស់​ខ្លួន ធ្វើ​អោយ​រថយន្ត​ជា​ច្រើន​ទៀត ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ​នាំ​គ្នា​គេច​។

បើ​យើង​ព្យាយាម​សង្កេត​អោយ​បាន​យូរ​បន្តិច​យើង​អាច​មើល​ដឹង​ថា​រថយន្ត​មួយ គ្រឿង​ដែល​បើក​វ៉ា​គេ​ដោយ​មិន​គិត​ពី​គ្រោះថ្នាក់​នោះ​ជា​រថយន្ត​របស់​ខ្មែរ ដោយ សំគាល់​បាន​ទៅ​លើ​ស្លាក​លេខ​។ ទ​ង្វើ​រ​មួយ​នេះ​ពិតជា​បាន​ធ្វើ​អោយ​ជាតិ​សាសន ដទៃ​ធ្វើការ​វាយតម្លៃ​មក​លើ​ប្រជាជន​ខ្មែរ​យ៉ាង​ខ្លាំង ខណៈ​ដែល​បើ​រថយន្ត​ចូល ទៅ​កាន់​ទឹកដី​ថៃ​ហើយ បែរជា​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ទៀត​។

ក្នុង​នោះ​រូបថត​មួយ​សន្លឹក​នេះ​ក៏​មិន​បាន​បញ្ជាក់​អោយ​ច្បា​ស់ថាបាន​ថត​នៅ​ពេល ណា ឫ​នៅ​ក្នុង​ខេត្ត​មួយ​ណា​របស់​ប្រទេស​ថៃ​ផង​ដែរ​៕