ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះ Sinuon Soueng បានសរសេររៀបរាប់នៅ ក្នុងបណ្តាញសង្គមរបស់ខ្លួនបានអោយដឹងថា៖ “យប់មិញគ្រួសាររបស់ខ្ញុំបានធ្វើដំណើរចេញពីស្រុកតាមបណ្ដោយផ្លូវជាតិលេខ៣ហើយបានជួបនឹងពួកចោរមួយក្រុមវាបានយកដុំថ្មគប់កញ្ចក់ឡានរបស់ខ្ញុំធ្វើអោយប៉ាខ្ញុំគ្រោះថ្នាក់ផងដែរ ហើយទីតាំងនៅគីឡូទី៤០ ដូចនេះខ្ញុំសុំសំណូមពរអោយអាជ្ញាធ័រនៅកន្លែងនឹងជួយចុះមើលផងព្រោះថាមិនមេនមានតែឡានខ្ញុំទេដែលជួយរឿងនេះ ដូច្នេះសូមបងប្អូនធ្វើដំណើរប្រុងប្រយ័ត្នទាំងអស់គ្នានឹងជួយសែរអោយបូលីសនៅគីឡូ៤០បានឃើញនឹងមានវិធានការដោះស្រាយដល់ពួកបាតសង្គមនេះផង”។
អាស្រ័យហេតុដូចនេះ សូមសមត្ថកិច្ចដែលជិតនៅទីតាំងខាងលើជួយត្រួតពិនិត្យផង ពីព្រោះទង្វើរបែរនេះអាចបង្កអោយមានគ្រោះថ្នាក់ នឹងភាពអសន្តិសុខនៅក្នុងសង្គម របស់យើង៕




