Home ពត៌មាន ចូលឆ្នាំ​ថ្ងៃទី៣​ នៅ​កំពង់ឆ្នាំង​ទាញ​ដាវ​កាប់​គ្នា​ផ្អើល​ពេញ​វត្ត​(មាន​វីដេអូ​)

ចូលឆ្នាំ​ថ្ងៃទី៣​ នៅ​កំពង់ឆ្នាំង​ទាញ​ដាវ​កាប់​គ្នា​ផ្អើល​ពេញ​វត្ត​(មាន​វីដេអូ​)

337
0

កំពង់ឆ្នាំង ៖ ហេតុការណ៍គូរឲ្យភ្ញាក់ផ្អើលមួយក្នុងថ្ងៃចូលឆ្នាំ​ទី៣ កើតមានទំនាស់រហូតឈាន ដល់ការ វាយ កាប់ ចាក់គ្នា ធ្វើឲ្យផ្អើលពេញវត្តត្រឡែងកែង។ ក្នុងហេតុការណ៍នោះផ្ទាល់យើង សង្កេតឃើញ មានយុវជនម្នាក់ប្រដាប់ដោយដាវ នៅក្នុងដៃដកហូតទំនងជាចង់គម្រាមគូទំនាស់ ម្ខាងទៀត ។

តាម​ប្រភព​ព័ត៌មាន​មិនទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ​ថា​ កើតឡើង​ដោយសារ​គំនុំ​ ឬ ទំនាស់​ប្រភេទ​ណា​នៅឡើយ​ទេ​ តែ​ភាគី​ម្ខាង​ដែល​មាន​ដាវ​នៅក្នុង​ដៃ​បាន​កាប់​ទៅលើ​គូទំនាស់​ ហើយក៏​បាន​ព្យាយាម​រត់គេច​ ពី​កន្លែង​កើតហេតុ​បាត់​តែម្តង​ ដែល​ហេតុការណ៍​មួយ​នេះ​ដែរ​កើតឡើង​នៅក្នុង​វត្ត​ ត្រឡែងកែង​ ស្តិត​ក្នុង​ភូមិ​ឧក​ញ្ញា​ប៉ាង​ ឃុំ​លង្វេ​ក ស្រុក​កំពុង​ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​។

នេះ​បើ​តាម​វីដេអូ​ ពី​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ Yin​ Pheav​ បាន​ថត​នៅនឹង​កន្លែង​កើតហេតុ​ផ្ទាល់​តែម្តង​ ៕

https://www.facebook.com/run.visal.9/videos/2632055716865337/