ពោធិ៍សាត់៖ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នគៀរស្ត្រីមានផ្ទៃពោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់និងរបួសខ្លួនឯងអ្នកជិះផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៦និង៣០នាទី នៅលើផ្លូវក្រាលកៅស៊ូមួយខ្សែនៅត្រង់ចំណុចខាងត្បូងក្លោងទ្វារចូលវត្តឈូកមាស ស្ថិតក្នុងភូមិតាកែវលើក ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុដាឌ្រីម ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B-0506បើកបរដោយឈ្មោះ ធឿន គាំ អាយុ ៣០ ឆ្នាំ ប្រុស ខ្មែរ មានលំនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីត្បូងទៅជើង។ លុះមកដល់ចំណុចខាងលើជ្រុលចង្កូតទៅស្ត្រីមានផ្ទៃពោះម្នាក់កំពុងដើរតាមផ្លូវបណ្តាលឲ្ររងរបួសធ្ងន់និងរបួសស្រាលខ្លួនឯងជាអ្នកបើកបរ។ ភ្លាមៗនោះជនរងគ្រោះទាំងអ្នកដើរនិងអ្នកជិះម៉ូតូបានបញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា កត្តាគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកក្នុងស្ថានភាពស្រវឹង ជោគជាំ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ ញ៉ឹក សាភ័ណ្ឌ អាយុ ៣៨ ឆ្នាំ ស្រី ខ្មែរ មានលំនៅភូមិតាកែវលើឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ មានផ្ទៃពោះរងរបួសធ្ងន់ ចំពោះម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបណ្ដោះអាសន្ន៕


ប្រភព៖ អគ្គស្នងការនគរបាលជាតិ