ហ្វេសប៊ុក៖ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៣ថ្ងៃមកនេះ មានកើតហេតុការណ៍ ជាច្រើន។ ក្នុងនោះមានករណីក្មេងទំនើង២ក្រុម បានបើកការវាយកាប់ចាក់គ្នានៅក្នុង ទឹកដីខេត្តកំពង់ឆ្នាំ។
ហើយកាលពីយប់មិញនេះ នៅផាត់ស្ទីប ក្នុងខេត្តសៀមរាប ក៏មានការវាយគ្នាផងដែរ ក្នុងពេលដែលមានការលេងបាញ់ទឹកទៅវិញទៅមក។ ក្នុងនោះ ក្រុមក្មេងទំនើងទាំង ២ក្រុម បានបើកការប្រយុទ្ធដាក់គ្នាដោយប្រើដបស្របៀរ ជាអាវុធ។ ហេតុការណ៍មួយនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលនៅក្នុង ផាត់ស្ទីម យ៉ាងខ្លាំង៕