ព្រះសីហនុ៖ រថយន្តមួយគ្រឿងក្រឡាប់ខ្លួនឯង កាលពីម៉ោង៦:២០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ១៦១-១៦២ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងខ្លួនឯង គឺរថយន្តកូរ៉េ ពីតោនកន្លះ ពាក់ផ្លាកលេខព្រះសីហនុ3A-26 13 ដឹកទឹកកក ទិសដៅចេញពីខេត្តព្រះសីហនុ បើកបរដោយឈ្មោះ មុត កឿភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរមានទីលំនៅ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលតាមសមត្ថកិច្ចអះអាងថាគ្រោះថ្នាក់ក្រឡាប់នេះកើតឡើងក្នុងពេលរថយន្តកំពុងមានល្បឿនលឿនធ្លាក់ចិញ្ចើមផ្លូវ និងថាមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ៕



ប្រភព៖ Huy Bunleng