សៀមរាប៖ កាលពីវេលាម៉ោងប្រមាណ ១:២០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានហេតុ ការណ៍ក្មេងប្រុសម្នាក់បានស្លាប់ ក្រោយលោតទឹកលេងនៅទឹកធ្លាក់ភ្នំគូលែន បណ្តាល អោយបុកថ្មចំខ្ទង់ច្រមុះ កើតហេតុនៅទឹកធ្លាក់ភ្នំគូលែន (ជាន់ទី បី) ស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
នេះបើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ម៉ូ សា អាយុ ១៤ឆ្នាំ ដែលមានឪពុកឈ្មោះ រិន រីក អាយុ ៣៩ឆ្នាំ និងម្តាយឈ្មោះ ថន ខេន អាយុ ៣៧ឆ្នាំ រស់នៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំពោះសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕





