កំពង់ឆ្នាំ៖ ក្រោយមានការចែកចាយនៅវីដេអូរបស់ក្មេងទំនើង ២ក្រុម ដែលបានបង្កការ វ៉ៃកាប់ចាក់គ្នានៅក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងទឹកដីភូមិឩកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នេះបើតាមប្រភពពីប្រជាជននៅកន្លែងកើតហេតុ បានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើ មានភ្ញៀវជាតិ នឹងអន្តរជាតិច្រើនបាននាំគ្នាមកលេងសប្បាយ នៅក្នុងវត្តត្រឡែងកែង ក៏ស្រាប់តែមានក្មេងទំនើង ២ក្រុមបានប៉ះទង្គិចពាក្យសម្តីគ្នា រហូតឈានដល់មានការវ៉ៃគ្នា នឹងមានអ្នកខ្លះបានប្រើខ្សែរក្រវ៉ាត់ និងដាវជាអាវុធផងដែរ។
ក្នុងនោះដែរ បើតាមប្រភពពីលោកឩត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្មេងទំនើងដែលកាប់គ្នានៅវត្តត្រឡែងកែងនោះ គឺសុទ្ធតែជាក្មេងមកពីខាងឧត្តុង្គ។ ក្រោយកើតហេតុវាយកាប់ចាក់គ្នា ក្មេងទាំងនោះ ក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុទាំងអស់គ្នា។ មកដល់នឹងពេលនេះ មិនទាន់មានព័ត៌មានណាមួយអំពីការចាប់ខ្លួនក្មេងទំនើងទាំងនោះទេ ដោយហេតុ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនៅឡើយ៕





