Home ពត៌មាន ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១២​នាក់ និង​គ្រឿងចក្រ ៦​គ្រឿង ដែល​លួច​ចូល​មក​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់

ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១២​នាក់ និង​គ្រឿងចក្រ ៦​គ្រឿង ដែល​លួច​ចូល​មក​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់

267
0

រតនគិរី​៖ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​រាជ​អាវុធហត្ថ​ខេត្តរតនគិរី បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​ជនជាតិ​វៀតណាម​ចំនួន ១២​នាក់ ជាមួយ​និង​គ្រឿងចក្រ ៦​គ្រឿង​ផ្សេង​ទៀត នៅ​ក្រុមហ៊ុន​នុ​ភាព​សុ​ភី​។

ក្នុង​នោះ​ដែរ​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ បាន​ចូល​មក​កាន់​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន​លេខ​១៤៕