Home ពត៌មាន Update៖ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ខ្លាំង​កាន់​ដាវ រត់​ទៅ​កាប់​គូ​ជម្លោះ​ហើយ​!!

Update៖ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ខ្លាំង​កាន់​ដាវ រត់​ទៅ​កាប់​គូ​ជម្លោះ​ហើយ​!!

406
0

កំពង់​ឆ្នាំ​៖ នៅ​វេលា​ម៉ោង​ប្រមាណ ២:៣០​នាទី រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន ធ្វើការ​ឃាត់ខ្លួន​នៅ​ក្មេង​ទំនើង​ម្នាក់​ដែល​បាន​រត់​កាន់​ដាវ​កាប់​គ្នា​នៅ​ក្នុង​វត្ត​ត្រឡែងកែង ខេត្ត​កំពង់​ឆ្នាំ​។ ជនសង្ស័យ​ខាងលើ​មានឈ្មោះ កង សា​រឿ​ន ហៅ​បារាំង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ឱ​ក​ញ៉ា​ប៉ា​ង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ករណី​វៃ​ដោយ​ចេតនា នៅ​ចំណុច​ខ្លា​កូន​ភូមិ​ផ្សារ​ត្រាច​ឃុំ​លង្វែក​។

គួរបញ្ជាក់ផងដែរថាក្រោយ​មានការ​ចែកចាយ​នៅ​វី​ដេ​អូ​របស់​ក្មេង​ទំនើង ២​ក្រុម ដែល​បាន​បង្ក​ការ វ៉ៃ​កាប់​ចាក់​គ្នា​នៅ​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ទឹកដី​ភូមិ​ឩ​ក​ញ៉ា​ប៉ា​ង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

នេះ​បើ​តាម​ប្រភព​ពី​ប្រជាជន​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ មាន​ភ្ញៀវ​ជាតិ នឹង​អន្តរជាតិ​ច្រើន​បាន​នាំ​គ្នា​មក​លេង​សប្បាយ នៅ​ក្នុង​វត្ត​ត្រឡែងកែង ក៏​ស្រាប់តែ​មាន​ក្មេង​ទំនើង ២​ក្រុម​បាន​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា រហូត​ឈាន​ដល់​មានការ​វ៉ៃ​គ្នា នឹង​មាន​អ្នកខ្លះ​បាន​ប្រើ​ខ្សែរ​ក្រ​វ៉ា​ត់ និង​ដាវ​ជា​អាវុធ​ផង​ដែរ​។

ក្នុង​នោះ​ដែរ បើ​តាម​ប្រភព​ពី​លោក​ឩ​ត្តម​សេនីយ៍​ត្រី ប៉ុ​ល​វុ​ទ្ធី ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង បានអោយ​ដឹង​ថា ក្មេង​ទំនើង​ដែល​កាប់​គ្នា​នៅ​វត្ត​ត្រឡែងកែង​នោះ គឺ​សុទ្ធតែ​ជា​ក្មេង​មក​ពី​ខាង​ឧត្តុង្គ​។ ក្រោយ​កើតហេតុ​វាយ​កាប់​ចាក់​គ្នា ក្មេង​ទាំងនោះ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ពី​កន្លែង​កើតហេតុ​ទាំងអស់​គ្នា​។ មក​ដល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​ណាមួយ​អំពី​ការ​ចាប់ខ្លួន​ក្មេង​ទំនើង​ទាំងនោះ​ទេ ដោយហេតុ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​៕