ភ្នំពេញ៖ ចំពោះករណិអធិការរងខណ្ឌដង្កោ ២រូប និងបក្សពួក បានប្រើអំពើហិង្សាទៅលើ មន្ត្រីជាប់កិច្ចសន្យារបស់ ACU កាលពីពេលកន្លងទៅនោះ។ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានកំពុងតែធ្វើការសាកសួរចំពោះ អធិការរងទាំង ២រូបនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះដែលមានឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាមន្ត្រីជាប់កិច្ចសន្យា នៃអង្គភាពប្រឆាំងអំពើពុករលួយ បានត្រូវប៉ូលីសមួយក្រុម ដែលត្រូវបានស្គាល់ថាមានលោក វរសេនីយ៍ទោ នាក់ ណា រ៉ូ អធិការរងទទួលការងារចរាចរណ៍ខណ្ឌដង្កោ, លោក វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង ទទួលការងារសណ្ដាប់ធ្នាប់ និងលោក អនុសេនីយ៍ទោ ម៉េ ត រតនា មន្ដ្រីនគរបាលចរាចរណ៍ និង មន្ត្រីប៉ូលិសមួយចំនួនទៀត បានប្រើអំពើហិង្សា ទៅលើជន រងគ្រោះ។
ក្នុងនោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ ថ្លែងប្រាប់សារព័ត៌មាន ថា នឹងត្រួតពិនិត្យលើករណីនេះ ហើយបើមានពិតប្រាកដ មែននឹងដាក់វិន័យនគរបាល ឬចាត់វិធានការតាមច្បាប់៕