ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី 18 ខែមេសាឆ្នាំ 2019 នេះមានក្រុមប្រជាពលរដ្ឋប្រមាណជាង 100 គ្រួសារបាននាំគ្នាមកយកដើមឈើមកបាំងបិទផ្លូវជាតិលេខ 4 នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ហេតុការណ៍យកគល់ឈើឬមែកឈើមកដាក់របាំងបិទផ្លូវនេះដោយសារក្រុមប្រជាពលរដ្ឋទាំងនោះគាត់តវ៉ា
ជាមួយនឹងការចុះអនុវត្តដីការបស់ តុលាការលើដី លោក ជុំ សាវុធ ស្ថិតនៅទីតាំងខាងលើ ។
ប៉ុន្តែដល់ម៉ោងប៉ុន្មានជិត៩:០០ព្រឹកនេះនគរបាលបានរៀបចំបំបែកនិងសម្រួលសណ្តាប់ធ្នាប់អោយធ្វើចរាចរណ៍ធម្មតាវិញហើយ ហើយក្រុមប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាក៏បានបែកខ្ញែក
គ្នាទៅវិញដែរ ។
បើតាមលោកមេឃុំបិតតាំង លោក មៀច ចាន់ អោយដឹងថានៅវេលាព្រឹកថ្ងៃទី ១៨ខែមេសាឆ្នាំ ២០១៩ នេះតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបានធ្វើការចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជា 300 គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោកជំុ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
រហូតមកដល់ម៉ោងប៉ុន្មានជា 10 ព្រឹកនេះឃើញថាសកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោកជុំ សាវុឌ្ឍ នេះត្រូវបានដំណើរការដោយរលូនបានប្រមាណជា 90 ភាគរយហើយដោយមិនមានការចាប់ចងប្រជាពលរដ្ឋណាម្នាក់នោះទេ ។
លោកមេឃុំ បញ្ជាក់ជូនថាក្រុមប្រជាពលរដ្ឋប្រមាណជាង 300 គ្រួសារនេះខ្លះមកពីសង្កាត់លេខ 1 ក្រុងព្រះសីហនុខ្លះមកពី
តំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្មនិងតំបន់មួយចំនួននៃស្រុកកំពង់សិលានៅខេត្តព្រះសីហនុ ក្រៅពីនេះគឺមានក្រុមប្រជាពលរដ្ឋខ្លះមកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរមានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែងខេត្តស្វាយរៀងនិងខេត្តកំពង់ស្ពឺជាដើម ៕








ប្រភព៖ មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ