ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sor Sineth បានសរសេរនៅក្នុង បណ្តាញសង្គមអោយបានអោយដឹងថា “បងប្អូនអើយបុរសម្នាក់បានស្លាប់ដោយសារឆ្មាខាំ (រយះពេលមួយអាទិត្យ)នៅភូមិ ត្រពាំងស្គន់ថ្មី ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក ខេត្ត ស្វាយរៀង។ គាត់មានអាការ:ក្ដៅខ្លួនមួយយប់ លុះព្រឹកឡើងយកទៅពេទ្យ ក៏ស្លាប់នៅមុខផ្ទះខ្ញុំ 17 04 2019 ម៉ោង 7ព្រឹក”។
ហើយបើតាមប្រភពពីគ្រួសាររបស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះត្រូវបានឆ្មា ខាំដៃខណៈពេលទៅលេងផ្ទះម្តាយក្មេក។ ប៉ុន្តែជនរងគ្រោះមិនព្រមទៅមន្ទីរពេទ្យដើម្បី ពិនិត្យ និងពិគ្រោះជាមួយពេទ្យនោះទេ។ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជម្ងឺចាប់ ផ្តើមធ្វើទុក បណ្តាលអោយជនរងគ្រោះមានអាការៈក្តៅ ខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺ។ ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលជនរងគ្រោះត្រូវបាន ស្លាប់នៅតាមផ្លូវ៕



