កំពង់ឆ្នាំង៖ ក្រុមក្មេងទំនើងមួយបង្កការអុកឡុកវ៉ៃកាប់ចាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំងថ្ងៃទី៣ផ្អើលភ្ញៀវជាតិ និងអន្តរជាតិរត់ជាន់គ្នាព្រាត។ ហេតុការណ៍ភ្ញាក់ផ្អើលរត់ជាន់ជើងគ្នានេះកើតឡើងនៅរសៀលថ្ងៃទី១៦មេសា២០១៩ នៅក្នុងភូមិឧកញ៉ា ប៉ាង ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពពីកន្លែងកើតហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិបានមកលេងកំសានក្នុងតំបន់វត្តត្រឡែងកែងស្រាប់តែមានក្រុមក្មេងស្ទាវពីក្រុមមានទំនាស់ពាក្យសម្តីគ្នាបានផ្ទុះចេញជាទំនាស់អំពើហិង្សាដេញកាប់ចាក់គ្នាវក់វីធ្វើអោយភ្ញៀវ និងប្រជាពលរដ្ឋដែលមកលេងកំសានផ្អើលឆោឡោរត់ជាន់គ្នាព្រាត ។
នៅក្នងហេតុការកាប់ចាក់គ្នាខាងលើនេះត្រូវបានគេរិះគន់ថា មិនមានសមត្ថកិច្ចណាម្នាក់ធ្វើការបង្ក្រាប នោះឡើយ និងបានធ្វើអោយបងប្អូនប្រជាពលរដ្ឋភយ័ស្កន់ស្លោរត់ជានមជើងគ្នា ។ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឩត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានអោយដឹងតាមរយះទូរសព្ទ័នៅ ថ្ងៃទី១៧ ខែមេសា ២០១៩ថា ក្រុមក្មេងទំនើងបង្កការអុកឡុកដេញកាប់ចាក់គ្នាផ្អើលក្នុងវត្តត្រឡែង កែងនោះសុទ្ធតែជាអ្នកមកពីខាងឧត្តុង្គមកលេងនៅទីនេះក្រោយពេលកើតហេតុពួគគេបាននាំគ្នាជិះម៉ូតូគេចចេញអស់ហើយមកដល់ពេលនះនៅមទាន់មានការឃាត់ខ្លួនបានម្នាក់ណានោះឡើយ ។ លោកបានបញ្ជាក់ថាពេលនេះគេកុំពង់ធ្វើការស្រាវជ្រាវ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងតាមទូរស័ព្ទនៅ ថ្ងៃទី១៨ ខែមេសានេះថា ក្រុមក្មេងទំនើងទាំងនេះសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួន២នាក់ហើយ។ ឡូវនេះលោកកំពុងបន្តចាប់បក្ខពួកបន្ថែមទៀត៕
