Home ពត៌មាន ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ យក​ដុំ​ថ្ម​ធំ​ៗ​បិទផ្លូវ​ជាតិ​លេខ ៤ សារ​ជា​ថ្មី​ម្តងទៀត (​មាន​វី​ដេ​អូ​)

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ យក​ដុំ​ថ្ម​ធំ​ៗ​បិទផ្លូវ​ជាតិ​លេខ ៤ សារ​ជា​ថ្មី​ម្តងទៀត (​មាន​វី​ដេ​អូ​)

242
0

ព្រះ​សីហ​នុ​៖ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ មាន​ហេតុការណ៍​ប្រជាជន​ប្រមាណ​ជាង ១០០​គ្រួសារ បាន​ធ្វើការ​បិទផ្លូវ​ជាតិ​លេខ​៤ សារ​ជា​ថ្មី​ម្តងទៀត នៅ​ចំនុច​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ពួក​គាត់​បាន​ប្រើប្រាស់​ថ្ម​ធំ​ៗ ក៏​ដូច​ជា​មែកឈើ ជា​ឧបករណ៍ សំរាប់​បិទផ្លូវ​។ បើ​តាម​អាជ្ញាធរ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​អោយ​ពួក​គាត់ ធ្វើការ​បិទផ្លូវ គឺ​មក​ពី​ខឹង​អាជ្ញាធរ​ចុះ​ទៅ​រុះរើ​ខ្ទម និង​សំណង់​អនាធិបតេយ្យ​ខុសច្បាប់​របស់​ពួក​គាត់​នៅ​ឃុំ​បិត​ត្រាំ​ង ដែល​សង់​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ កាលពី​ម្សិលមិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ ពួក​គាត់​ក៏​បាន​ធ្វើការ​បិទផ្លូវ ជាតិ​លេខ​៤​ម្តង​រួច​មក​ហើយ ដោយ​ប្រើប្រាស់​នៅ​ដើមឈើ​។ ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ធ្វើ ការ​ណែនាំ ទើប​គាត់​ព្រម​រុះ​រើស​ដើមឈើ​ដែល​បិទផ្លូវ​នោះ​៕

https://www.facebook.com/KhNewsOfficial/videos/411691069595635/